គោលការណ៍នៅក្នុងការប្រឡង

លក្ខណៈសម្បត្តិប្រឡង

បេក្ខជនដែលអាចចូលរួម "ប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់មូលនិធិជប៉ុន" (តទៅនេះហៅថា"ការប្រឡងនេះ") មានដូចតទៅ។

(1) បេក្ខជនដែលមានភាសាកំណើតមិនមែនជាភាសាជប៉ុន។
(2) ចំពោះបេក្ខជនដែលមានសញ្ជាតិឥណ្ឌូនេស៊ី គួរតែមានអាយុ ១៨ ឆ្នាំឡើងទៅគិតត្រឹមថ្ងៃប្រឡងដោយរាប់អាយុតាមប្រតិទិនលោកខាងលិច។
(3) ចំពោះអ្នកដែលមានសញ្ជាតិមីយ៉ាន់ម៉ា គួរតែមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅគិតត្រឹមថ្ងៃប្រឡងដោយរាប់អាយុតាមប្រតិទិនលោកខាងលិច។
(4) បន្ថែមលើចំណុច (១) ដល់ (៣) ខាងលើ អ្នកដែលធ្វើការប្រឡងនេះនៅប្រទេសជប៉ុន ត្រូវមានសិទ្ធិស្នាក់នៅក្នុងប្រទេសជប៉ុន (ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីក៏អាចទទួលយកបានដែរ)។

ការប្រើប្រាស់ព័ត៌មានដែលបានបញ្ជូនសម្រាប់ការចុះបញ្ជី/ឈ្មោះប្រឡង, ពិន្ទុនៃការប្រឡង, និងព័ត៌មានផ្សេងៗទៀត

  1. មូលនិធិជប៉ុននឹងរក្សារាល់ព័ត៌មានផ្ទាល់ខ្លួនដែលបេក្ខជនបានប្រើដើម្បីបំពេញពាក្យចុះឈ្មោះប្រឡងតេស្ដនេះ ឲ្យបានសមស្របទៅតាមច្បាប់របស់ជប៉ុនស្ដីពីការការពារព័ត៌មានឯកជន ឬច្បាប់និងគោលការណ៍ដែលពាក់ព័ន្ធផ្សេងៗទៀត ហើយមូលនិធិនឹងប្រើព័ត៌មានទាំងនេះសម្រាប់តែគោលបំណងដែលទាក់ទងនឹងការប្រឡងនេះតែមួយមុខគត់។ ព័ត៌មានផ្សេងទៀត ដូចជាព័ត៌មានដែលបានប្រើសម្រាប់ការចុះឈ្មោះប្រឡង និងលទ្ធផលពិន្ទុប្រឡង មូលនិធិជប៉ុននឹងប្រើសម្រាប់តែការវិភាគស្ថិតិ សិក្សាស្រាវជ្រាវ ឬការបណ្ដុះបណ្ដាលដែលទាក់ទងទៅនឹងការប្រឡងនេះ តាមនីតិវិធីដែលមិនបង្ហាញអត្តសញ្ញាណបេក្ខជនឡើយ។ មូលនិធិជប៉ុននឹងមិនបង្ហាញព័ត៌មានដែលបានពីបេក្ខជនឬបង្ហាញអត្តសញ្ញាណបេក្ខជនទៅអោយភាគគីទីបីណាមួយឡើយ។ យ៉ាងណាមិញ វិធានការនេះមានករណីលើកលែងចំនួនបីខាងក្រោមនេះ:
    • នៅក្នុងស្ថានភាពដែលព័ត៌មាននេះត្រូវបានគេស្នើសុំដោយអាស្រ័យលើមូលដ្ឋានច្បាប់
    • នៅក្នុងស្ថានភាពដែលការអនុញ្ញាតឲ្យផ្ដល់ព័ត៌មានមានការទទួលបានជាមុនពីអ្នកផ្ដល់ព័ត៌មាន
    • នៅក្នុងស្ថានភាពដែលព័ត៌មាននេះត្រូវបានគេបើកចំហក្នុងវិសាលភាពដែលសំខាន់ចាំបាច់ត្រូវបំពេញកិច្ចការដែលមូលនិធិជប៉ុនបានប្រគល់ឲ្យក្រុមអ្នកម៉ៅការជាដើម ដើម្បីឲ្យទទួលរ៉ាប់រងដំណើរការព័ត៌មានដែលប្រមូលបាន
  2. សំណើសុំទទួលបានការជូនដំណឹងណាមួយអំពីគោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលបានបញ្ជូនដើម្បីចុះបញ្ជី/ឈ្មោះសុំចូលប្រឡងនេះ បើកចំហព័ត៌មាន កែតម្រូវខ្លឹមសារ បន្ថែមបន្ថយ ឬបន្ថយ (លុបចោល) ព័ត៌មាន បញ្ឈប់ការប្រើប្រាស់ព័ត៌មាន លុបចេញនូវព័ត៌មាន និងទប់ស្កាត់ការផ្ដល់ព័ត៌មានដល់ភាគីទីបី នឹងមានការកាន់កាប់ប្រើប្រាស់ដោយអាស្រ័យលើគោលការណ៍ការពារព័ត៌មានផ្ទាល់ខ្លួនរបស់មូលនិធិជប៉ុន។ ព័ត៌មានផ្ទាល់ខ្លួនដែលទទួលបាន គ្រាន់តែមានការប្រើនៅក្នុងដែនដែលបុគ្គលបានផ្ដល់ការយល់ព្រមឲ្យតែប៉ុណ្ណោះ។
  3. មូលនិធិជប៉ុនដាក់ឲ្យមាននូវដំណើរការប្រើវិធានការគ្រប់គ្រងបញ្ហាសុវត្ថិភាពឲ្យបានសមរម្យត្រឹមត្រូវចំពោះក្រុមអ្នកម៉ៅការ នៅពេលកំពុងផ្ដល់ឲ្យក្រុមអ្នកម៉ៅការនូវការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងវិសាលភាពដែលបានពោលខាងដើមសម្រាប់គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។
  4. បើមានការស្នើសុំយ៉ាងដូច្នោះដោយអង្គការនៃរដ្ឋាភិបាលជប៉ុន ឬរបស់ប្រទេសដែលគេកំពុងធ្វើការប្រឡងនេះ មូលនិធិជប៉ុនត្រូវបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់សំណើ/អ្នកដាក់ពាក្យស្នើសុំ ហើយនិងលទ្ធផលនៃការប្រឡងរបស់ពួកគេជូនទៅអង្គការរដ្ឋាភិបាលដែលពាក់ព័ន្ធ។
  5. មូលនិធិជប៉ុននឹងឆ្លើយតបចំពោះការសាកសួរអំពីការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវចំពោះលិខិតជូនដំណឹងស្ដីពីលទ្ធផលលើការប្រឡងនេះពីបណ្ដាទីអង្គការរដ្ឋាភិបាលជប៉ុន ឬប្រទេសផ្សេងៗទៀត, គ្រឹះស្ថានអប់រំដែលមានដូចជាសាកលវិទ្យាល័យនានា, សាជីវកម្ម, អង្គការ/អង្គភាពផ្សេងៗទៀតដែលការសាកសួរត្រូវបានគេធ្វើឡើងសម្រាប់ហេតុផលសមរម្យត្រឹមត្រូវ។

ការប្រព្រឹត្តឆ្គាំឆ្គង

ស្ថិតក្នុងបណ្ដាករណីដែលអ្នកប្រឡងចូលរួមពាក់ព័ន្ធក្នុងសកម្មភាពនានាដែលគេចាត់ទុកថាមានការប្រព្រឹត្តខុសដោយម៉ៅការ (ក្រុមហ៊ុន Prometric Japan ខូអិលធីឌី) ដែលបានផ្ដាក់ផ្ទុកនូវការអនុវត្តដំណើរការប្រឡងនេះ ឬក្នុងករណីដែលមូលនិធិជប៉ុនមានការសង្ស័យណាមួយអំពីសុពលភាពនៃពិន្ទុសម្រាប់ហេតុផលណាមួយ នោះមូលនិធិនេះសូមរក្សាសិទ្ធិចាត់វិធានការដូចតទៅ: អនុវត្តដំណើរការប្រឡងឡើងវិញ, ប្រកាសទុកជាមោឃៈនូវលទ្ធផលនៃការប្រឡង (រួមទាំងការប្រឡងដែលបានធ្វើកាលពីពេលមុន), មិនជូនដំណឹងដល់អ្នកប្រឡងអំពីលទ្ធផលនៃការប្រឡង, និង/ឬការហាមឃាត់ពីការចូលប្រឡងនេះនៅពេលអនាគត។ ស្ថិតក្នុងបណ្ដាករណីដែលលទ្ធផលនៃការប្រឡងមានការប្រកាសចាត់ទុកជាមោឃៈហើយ ពួកគេនឹងពុំទទួលបានព័ត៌មានដែលប្រាប់ថា លទ្ធផលដែលកំពុងមានបញ្ហាចោទត្រូវបានគេធ្វើទុព្វលកម្ម (ការធ្វើឲ្យទៅជាមោឃៈ) ហើយនោះ បើមានការសាកសួរណាមួយអំពីលទ្ធផលទាំងនេះពីសាជីវកម្ម, សាលារៀន, អង្គការ/អង្គភាពផ្សេងៗទៀត។

មូលនិធិជប៉ុននឹងមិនទទួលខុសត្រូវចំពោះបញ្ហាខូចខាតណាមួយទាំងអស់ដែលបានកើតមានឡើងពីអ្នកប្រឡង និង/ឬពាក្យបណ្ដឹងណាមួយដែលទទួលបានដែលបណ្ដាលមកពីលទ្ធផលអនុវត្តន៍ដំណើរការប្រឡងឡើងវិញ, ទុព្វលកម្ម (ការធ្វើឲ្យទៅជាមោឃៈ) ចំពោះលទ្ធផលនៃការប្រឡង, គ្មានការជូនដំណឹងអំពីលទ្ធផលនៃការប្រឡង, ឬការហាមឃាត់ពីការចូលប្រឡងនេះនៅពេលអនាគត ជាដើម។

កាលបរិច្ឆេទចាប់មានប្រសិទ្ធភាព: ថ្ងៃទី 20 ខែមីនា ឆ្នាំ 2019
កាលបរិច្ឆេទពិនិត្យឡើងវិញ: ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2019
កាលបរិច្ឆេទពិនិត្យឡើងវិញ: ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021

LANGUAGE
  • wovn-lang-name